Skip to main content

វ៉ាស៊ីនតោន: លោក ដូណាល់ ត្រាំ ប្រធានាធិបតី ជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យតុលាការកំពូល ពន្យារពេលការហាមប្រាមលើកម្មវិធី TikTok ដើម្បីទុកពេលសម្រាប់ដំណោះស្រាយការចរចា នេះបើយោងតាមឯកសារច្បាប់មួយ ដែលបានដាក់កាលពីថ្ងៃសុក្រ។ ឯកសារនេះត្រូវបានដាក់ជូនដោយលោក John Sauer ដែលលោក ត្រាំ បានតែងតាំងឱ្យធ្វើជាអគ្គមេធាវី ដែលជាមុខតំណែង ដែលជាធម្មតាទទួលខុសត្រូវក្នុងការ តំណាងឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្នុងតុលាការឧទ្ធរណ៍ ដូចជាតុលាការកំពូលជាដើម។ ឯកសារនេះចែងថា លោក ត្រាំ ប្រឆាំងនឹងការហាមប្រាមជាបន្ទាន់នៃកម្មវិធី TikTok នៅសហរដ្ឋអាមេរិក ហើយសង្ឃឹមថា នឹងដោះស្រាយបញ្ហានេះតាមរយៈមធ្យោបាយ នយោបាយបន្ទាប់ពីលោកឡើងកាន់តំណែង។ នៅក្នុងនោះដែរលោក ត្រាំ មានភាពប៉ិនប្រសប់ក្នុងការចរចា និងមានឆន្ទៈនយោបាយ ដើម្បីឈានទៅដល់ ដំណោះស្រាយមួយតាមរយៈការពិភាក្សា ដែលជាដំណោះស្រាយមួយ ដែលនឹងដោះស្រាយកង្វល់សន្តិសុខជាតិ របស់រដ្ឋាភិបាល ខណៈពេលដែលរក្សាទុក វេទិកាពេញនិយមមួយនេះ។ ថ្មីៗនេះ លោក ត្រាំ បានផ្តល់យោបល់ថា លោកអាចអនុញ្ញាតឱ្យ TikTok បន្តប្រតិបត្តិការនៅក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ត្រាំ បានបន្ដថា កម្មវិធីចែករំលែកវីដេអូដ៏ពេញនិយមន

វ៉ាស៊ីនតោន: លោក ដូណាល់ ត្រាំ ប្រធានាធិបតី ជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក
វ៉ាស៊ីនតោន: លោក ដូណាល់ ត្រាំ ប្រធានាធិបតី ជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក

Image Source : វ៉ាស៊ីនតោន: លោក ដូណាល់ ត្រាំ ប្រធានាធិបតី ជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក , Used Under : CC BY 4.0

លោក ដូណាល់ ត្រាំ បានជំរុញឱ្យតុលាការកំពូល ពន្យារពេលការហាមប្រាមលើកម្មវិធី TikTok ដើម្បីទុកពេលសម្រាប់ដំណោះស្រាយការចរចា។

ឯកសារនេះត្រូវបានដាក់ជូនដោយលោក John Sauer ដែលលោក ត្រាំ បានតែងតាំងឱ្យធ្វើជាអគ្គមេធាវី ដែលជាមុខតំណែង។

ឯកសារនេះចែងថា លោក ត្រាំ ប្រឆាំងនឹងការហាមប្រាមជាបន្ទាន់នៃកម្មវិធី TikTok នៅសហរដ្ឋអាមេរិក ហើយសង្ឃឹមថា នឹងដោះស្រាយបញ្ហានេះតាមរយៈមធ្យោបាយ។

នៅក្នុងនោះដែរលោក ត្រាំ មានភាពប៉ិនប្រសប់ក្នុងការចរចា និងមានឆន្ទៈនយោបាយ ដើម្បីឈានទៅដល់ ដំណោះស្រាយមួយតាមរយៈការពិភាក្សា។

ថ្មីៗនេះ លោក ត្រាំ បានផ្តល់យោបល់ថា លោកអាចអនុញ្ញាតឱ្យ TikTok បន្តប្រតិបត្តិការនៅក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក ត្រាំ បានបន្ដថា កម្មវិធីចែករំលែកវីដេអូដ៏ពេញនិយមនេះ ប្រហែលជាបានជួយទៅដល់អ្នកបោះឆ្នោតសំខាន់ៗ មួយចំនួននៅក្នុងការបោះឆ្នោតប្រធានាធិបតី ហើយបានបង្ហាញពីលទ្ធភាពនៃការរក្សា TikTok បន្ដទៀត៕

ប្រែសម្រួល ឈូក បូរ៉ា

លោក ដូណាល់ ត្រាំ បានជំរុញឱ្យតុលាការកំពូល ពន្យារពេលការហាមប្រាមលើកម្មវិធី TikTok ដើម្បីទុកពេលសម្រាប់ដំណោះស្រាយការចរចា។

Author Name: KD102